Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

ត្រូវថ្នាំអូនស្រី

មាស សាម៉ន និងសូ សាវឿន - ឡាំលាវ

  • 00:00  /  00:00
  • singer

I- () បងក្រឡេកមើលទៅ ស្រីក្រឡៅក្រឡែតមក អើយ! (២ដង

ចិញ្ចើមរត់រក អូនអើយកុំថាបងកាច (២ដង)

II- () បើបងចង់កាច អូនបើកអំណាចឱ្យតាមដាន(២ដង)

បងកុំប្រាថ្នា ប្រយ័ត្នអូនកាប់ឱ្យឮញុំាង (២ដង)

III-  () ចុះបើអូនកាប់បង បងលីបដល់ទៅកៀនជញ្ជាំង អឺយ (២ដង

កាប់ឮញុំាងៗ អូនអឺយអាហ្នឹង! ខ្លាំងបណ្តើរកូន អឺយ (២ដង)

IV- () កាំបិតស្នៀតមួយ បងអើយ សយ៉ាងឱប្រណិត អើយ (២ដង) បើបងចង់លោហិត កំបិតចាក់ចំដើមក (២ដង)

V- () ចុះបើអូនចាក់បង ចាក់ឱ្យដល់ឆ្អឹងស (២ដង

ចាក់ចំគល់ក បងចំហរឱ្យស្រីចាក់ អឺយ (២ដង) 

VII- () អស់ញាតិសន្តាន លោកអើយជួយចាំឱ្យជាក់ អឺយ (២ដង) ប្រុសបើកឱ្យស្រីចាក់ ខ្ញុំយកអស់អ្នកឱ្យជួយចាំ អឺយ (២ដង) 

VII- () ចុះបើអូនចាក់បង បងឱ្យអូននាងបិតថ្នាំ អឺយ (២ដង

មុខសះជាំដាំ អាហ្នឹង! វាត្រូវនិងថ្នាំមេអូនស្រី (២ដង)