Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month
សេរីសុទ្ធា &ស៊ីសាមុត - សារ៉ាវ៉ាន់
I- (ប) ស្រណោះអូរជ្រៅ បងធ្លាប់ទៅលេងនឹងអូន (២ដង) កាច់ត្រួយត្រកួន កាច់តួ្រយត្រកួន ដែលស្រស់ស្រីស្ងួនដាំទុកឱ្យបង។
II- (ស) ស្រណោះច្រវា បងអុំច្រវាដងវែង (២ដង) បងអុំម្នាក់ឯង បងអុំម្នាក់ឯង អូនព្រួយចំបែងក្រែងបងធ្លាក់ទឹក។
III- (ប) បើធ្លាក់ទឹកបឹង ព្រលឹងបងមិនសូវព្រួយ (២ដង) បងអាងអូនជួយ បងអាងអូនជួយ ទុកតែដៃមួយហុចឱ្យអូនចាប់។
IV- (ស) បើចាប់ដៃបាន កុំស្មានថាអូននឹងលែង (២ដង) អូសកាត់គុម្ពត្រែង អូសកាត់គុម្ពត្រែង របូតដៃឯងទើបលែងដៃបាន៕