Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

បុប្ផាព្រះវិហារ

សួស សងវាចា - ម៉េហ្គាឌិន

  • 00:00  /  00:00
  • singer

I- សែនស្រណោះណាស់ខ្លួនខ្ញុំ អឺយ! ចាញ់បោកក្រមុំអង្គរវត្ត អូន ដៀល បងថាប្រុសក្រក្សត់អឺយ សុំដកសម្បថឈប់ស្នេហា។

 

II- ខ្មាសខេត្តសៀមរាបចាញ់ប្រៀបស្នេហ៍ អឺយ ស្រីចិត្តខ្មៅប្រែមិនមេត្តា ប្រាសាទ តាព្រហ្មបង្គំលាអឺយ ទៅព្រះវិហារទាំងអាល័យអឺយ។

 

III- ឱះឱខ្នងភ្នំខ្យល់រំភើយអឺយ ព្រះវិហារអឺយស្រស់ប្រិមប្រិយ៍ មហា ប្រាសាទ ខ្មែរដ៏ល្បីអឺយ ឃើញហើយសប្បាយភ្លេចរឿងចាស់អឺយ។ 

 

IV- បានជួបក្រមុំភ្នំដងរែកអឺយ សម្រស់ល្អឯកគ្មានអ្វីទាស់ ស្រគត់ស្រ គុំ សម ទាំងអស់អឺយ វាចាពិរោះឈ្មោះបុប្ផា។

 

V- បានជួបបានយល់ស្គាល់ចិន្តាអឺយ ក្រពុំបុប្ផាព្រះវិហារ ស្រោចស្រង់ បេះដូង ជន កំព្រាអឺយ ធ្លាប់តែរងា ឱ្យសះស្បើយអឺយ 

 

VI- ល្អទាំងប្រាសាទស្អាតទាំងស្រីអឺយ ជាឋានសួគ៌ថ្មីនៃខ្ញុំហើយ ឱះឱ ប្រាសាទ ព្រះវិហារអឺយ សុំធ្វើជាខ្នើយពូកវាសនាអឺយ!