Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month
ស៊ី សុវត្ថិ - ម៉េហ្គាឌិន
I- ឱ! ណាដំរីអើយលើកដៃ ឱ! ណាដំរីលើកជើង ឆ្នាំថ្មីដូចលើករាសីយើង យើងនាំគ្នាហ៊ោតាមបទដំរី ។
II- ឱ! ណាដំរីអើយយោលដៃ ឱ! ណាសៀងប្រៃយោលបាយក្ដាំង ប្រហុកដុតឈ្ងុយវាអាងក្រសាំង ម៉ូតូដាច់ហ្វាំងវាអាងស្បែកជើង។
III- ឱ! ណាស្នេហាគ្មានហាងឆេង ប៉ះលើអ្នកភ្លេងមិនចេះរីងរៃ
ប៉ះអ្នកលេងអកចុចគ្មានសំចៃ ប៉ះស្គរសម័យជាន់គ្មានទំនេរ។
IV- ឱ! ណាស្នេហាគ្មានកំណត់ ស្នេហមិនចេះចប់អស់ខោអស់អាវ ស្នេហាក្មេងស្ទាវបានតែឆាវ ស្នេហាស្លៀកបាវទទូលការុង៕