Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month
ស៊ិន ស៊ីសាមុត - ស្លូ
I. ឱ! ខេត្តកោះកុងឋិតក្នុងចិត្តខ្ញុំ ជាឋានសួគ៌សុខភារម្យ ក្សេមក្សាន្ត សុខុមដែលខ្ញុំស្នេហា ទេសភាពទាំងឡាយផ្សព្វផ្សាយគន្ធា គឺជា គ្រឿង អលង្ការមករចនា សម្រស់កោះកុង។
II- ស្រមៃដូចស្ថិតនាឋានកិន្នរ នារីភុំផានបវរ តុបតែងលំអដូចក្ងោក ពេន ពង្ស ទំលើក្បាលទូកសែនសមទ្រើសទ្រង់ សក់វែងរលើបរលង់ ភ័ក្ត្រផូរផង់ដូចកិន្នរី។
R. ជាប់ចិត្តគយគន់អរុណរៀងរះ ទូកមីដេរដាស កម្មប្រទះទេសភាព ប្រពៃ ជាប់ចិត្តគយគន់សាយ័ណ្ហសម័យ រលករលេញចាំងរស្មី ដូចពេជ្រច្នៃរចនា។
III- នារីស្លៀកពាក់ឆ្លុះពណ៌គ្រប់យ៉ាង អង្គុយក្រោមដើមកោងកាង សំអិតសំអាងងូតទឹកដ៏ថ្លា ខ្លះស្លៀកពាក់ខ្លីអាវស្តើងសង្ហា ខ្យល់ផាត់ មក ប៉ះកាយា គាប់នេត្រាបុប្ផាកោះកុង៕