Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month
ស៊ិន ស៊ីសាមុត - ស្លូ
I - រាត្រីដែលបានជួបនឹងនួនល្អង នៅបាត់ដំបង មាត់ស្ទឹងសង្កែ យើងទាំងពីរនាក់ សច្ចាស្បថស្បែ ក្រោមដួងព្រះខែរះពេញបូណ៌មី។
II - រៀមលូកដៃឱប ក្រសោបកាយអូន រាត្រីស្ងាត់សូន្យដោយស្នេហ៍ភក្តី ភក្រ្តអើយភក្ត្រអូន ញញឹមមានន័យ ប្រហើរក្លិនស្រី ជាប់និងដៃបង។
R - រាត្រីរនោច ផ្តួចផ្តើមនឹកពៅ សល់តែតាវ៉ៅសាស័ព្ទឆ្លើយឆ្លង ជំនួសពាក្យអូន ដែលធ្លាប់សាសង នៅបាត់ដំបងមាត់ស្ទឹងសង្កែ។
III - សូមផ្តាំតាមទឹក ផ្ញើនឹកតាមខ្យល់ ឱ្យឆោមនិមលវិលមករកស្នេហ៍ ដូចរាត្រីកាលពេញបូណ៌មីខែ នាស្ទឹងសង្កែក្រុងបាត់ដំបង៕