Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

ចិត្តខុសពីមុន

មាស សុខសោភា - ស្លូ

  • 00:00  /  00:00
  • singer

I- ចិត្តខុសពីមុន ដែលអូនស្មានថា សុភាពបុរស នៅគ្រាដំបូងបង្អស់ ដែលអូនបោះបង់ចិត្តឱ្យបង ជឿលង់គំនិត ជឿពិតថាដូចបំណង ជឿថាបានទៅលើដៃបង អស់សៅហ្មងក្នុងជីវិតថ្មី។

 

II- ពាក្យធ្លាប់ពិរោះ ដែលអូនជឿស្មោះ ថាពាក្យស្នេហា បានក្លាយជាពាក្យឫស្យា ដៀលអូនថាជាស្រីក្បត់ប្តី អូនចុកចាប់ណាស់ មិនស្មានចិត្តបងផ្លាស់ថ្មី ស្នេហ៍អូនក្លាយជាស្នេហ៍អវីចី អស់រស្មីនៃភពវាសនា។

 

R- វាយដំ អូនចុះ ឬមួយក៏ប្រុស ចង់ផ្តាច់សង្ខារ អូនក៏មិនថា នេះជាវេរារបស់អូនទេ ចង់ជេរ ក៏ជេរឱ្យអស់ចិត្តទៅ។

 

III-អូនស្មានខុសហើយ ស្មានថាជាត្រើយសុភមង្គល មិននឹកស្មានថាថ្នាំពុល មកប្រែប្រួលជីវិតរស់នៅ តែអូនសូមផ្តាំ ពេលអូនបែកពីបងទៅ កូនយើងមួយដែលគ្នារស់នៅ នាំវាទៅរកត្រើយសុខផង៕