Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

ដងស្ទឹងកាត់ភ្លុក

អុិន​យ៉េង - ស្លូ

  • 00:00  /  00:00
  • singer

I - ដងស្ទឹងកាត់ភ្លុកស្រុករកាធំ បាំងនឹងដងភ្នំជំរុំភ្នំស្រង់ ភ្នំស្រួចភក្តី ភ័ក្ត្រស្រីផូរផង់ រាងមូលក្រឡង់ដូចវង់ចន្ទ្រា។

 

II - អាសូរឃុំផុងអាណុងដួងចិត្ត ឃ្លាតម្ចាស់ជីវិតបេះដូងសង្សារ ភ្នំកូបភ្នំកក់ ជ្រុះធ្លាក់ស្នេហា គេងគិតប្រាថ្នាចងស្ពានមេត្រី។

 

R - ! ស្ទឹងកាត់ភ្លុក មុខតែវិលវិញ មាត់រៀមទន្ទិញតែឈ្មោះស្រស់ស្រី អនុស្សាវរីយ៍ ចាប់ជាតិថ្មីៗ កាយកើយភ្លៅស្រីនៅក្នុងខ្ទមស្រែ។

 

III - ស្រណោះចោលចាប់ថ្ងៃទាបបាំងភ្នំ ស្រុករកាធំខ្ញុំសុំផ្ញើស្នេហ៍ អូនចាំបងចុះ មិនខកចិត្តទេ រៀមមកបំពេឆោមកាត់ភ្លុកវិញ៕