Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month
ហួស មាស - ស្លូ
I- ឱ! វាលវាសនាចម្ការសំរោង ភ្លឺស្រែស្លាបក្ដោង ជិតរោងចាំចាប មើលទៅល្វឹងល្វើយ ប្រឡាយទឹកព្រៀប ស្រូវទុំដួលរៀបព្រោះ ធ្ងន់នឹង ផ្លែ។
II- ក្រឡេកមើលមេឃយល់មេឃស្រទុំ គយគន់ទៅភ្នំៗខ្ពស់បាំងខែ យកដៃស្ទាបទ្រូង ទ្រូងជាប់ព្រួញស្នេហ៍ ខំព្យាបាលដែរតែថែមិនជា។
R. ឱ!កេរ្តិ៍មរតក ដីភក់ដីល្បាប់ បែកគុម្ពជាទ្រព្យ សាងភ័ព្វវាសនា ទេសភាពញញឹម សង្ឃឹមគ្រប់គ្នា សំពៅស្នេហាយាត្រាដល់ត្រើយ។
III- អូនអង្អែលខ្នងឱ្យបងគេងលក់ ដៃមួយអូនប៉ាក់ឈ្មោះអ្នកលើខ្នើយអើយ ចម្ការសំរោង ថ្ងៃគងភ្នំហើយ អូនផ្ញើចម្លើយបងអើយនឹកណាស់។