Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month
អុិនយ៉េង - ស្លូ
I - ទឹកដីទល់ដែនភពផែនយួនខ្មែរ ធ្លាប់លោមប្រលោមម្ចាស់ស្នេហ៍ យោលបំពេមាសមេយប់ថ្ងៃ ឥឡូវមាសស្ងួន ខ្លឹមខ្លួននឹមនួនដោះដៃ ចិត្តមិនស្មោះអស់និស្ស័យ រៀមក្រក្រីកំសត់។
II - ភ្នំលកស្រែប្រាំងគរាំងរោយផ្កា ស្ងាត់ស្ងៀមស្វិតក្រៀមផល្លា ទាំងអក្ខរាសិលាទោរទន់ ដើមព្រីងរែងព្រួយ រលួយបែកត្រួយសម្បថ ស្រីគេចកែស្នេហ៍រលត់ សម្បថឥតតម្លៃ។
R - ស្រណោះពេលល្ងាច រៀមស្រែកលើភ្នំ មេឃមីរស្រទំទួញយំអាល័យ មើលឃើញមាត់ព្រែក ចង់ស្រែកឱ្យក្ស័យ រស់ខ្មាសព្រឹក្សព្រៃព្រោះស្រីក្បត់បង។
III - ព្រែកចាស់ភូមិថ្កូវចាំផ្លូវតែអូន គង្គា រុក្ខាស្រពោន លន់តួអូនម្ចាស់ក្បូនចម្លង ជួយចែវឱ្យ ផុតសមុទ្ររីងស្ងួតនេះផង ឱ្យរៀមក្រៀមបំណង បង្គងយំស្រែក៕