Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

រំដួលក្រចេះ

អ៊ឺម សុងសឺម - ស្លូ

  • 00:00  /  00:00
  • singer

០១. រំដួលក្រចេះអូនដុះឆ្ងាយក្រុង បេះដូងបងលង់សម្រស់ផូរផង់ប្រិមប្រិយ សម្បុរស្រអែមមានចិត្តភក្តី រត់រកមេត្រី ញញឹមរាក់ទាក់រកគ្នា។

 

០២. ពេលខ្លីថ្ងៃឆាប់ប្រញាប់លឿនទៅ បងមិនបាននៅ ដួងចិត្តសោកសៅគ្រប់គ្រា នឹកណាស់មិនហានហាមាត់លា ធ្មេចភ្នែកខ្លោចផ្សា ចាកចោលរំដួលក្រពុំ។

 

R. ! ផ្ទៃទន្លេជាកេរធម្មជាតិ ខ្លែងហើរព្រាតៗរលកគ្រាំៗ ខ្យល់បក់បោកដើមគគីររេរាំ ខ្យល់អើយខ្ញុំផ្តាំទៅរំដួលផង។

 

០៤. ក្រចេះភ្នំពេញវិលវិញមិនឆ្ងាយព្រឹក្សាទាំងឡាយឲ្យពរសប្បាយឥតហ្មង បើសិនបេះបានរំដួលទាំងទង លាក់ភ្នែកអ្នកផង ទុកក្នុងបេះដូងសំងាត់