Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

ព្រាត់ភ្នំសំពៅ

ស៊ិន ស៊ីសាមុត - ស្លូ

  • 00:00  /  00:00
  • singer

I- ស្រណោះទោចយំ ជើងភ្នំសំពៅ ស្រណោះស្រែស្រូវ សួនច្បារ ដំណាំ ស្រណោះម្លប់ស្វាយ ឆ្លើយឆ្លងផ្តែផ្តាំ ឥឡូវស្នេហ៍កម្ម ឱ្យយើង បែកគ្នា។ 

 

II- បងព្រាត់ពីមុំ ទាំងយំស្រណោះ អ្វីៗទាំងអស់ ព្រាត់ព្រោះកម្មពៀរ ស្នេហ៍យើងនៅស្មោះ ចំពោះនិងគ្នា តែកម្មវេរា ឱ្យព្រាត់គ្នាបាន។

 

R- លាភ្នំសំពៅ លាទៅទាំងស្តាយ ធ្វើម្តេចកម្មកាយ ឱ្យឆ្ងាយ កល្យា ខ្លួនបងក្រក្សត់ ស៊ូនិរទេសប្រាណ ឱ្យតែអូនបាន សុខសាន្តឧត្តម។ 

 

III- អនុស្សាវរីយ៍ ទីភ្នំសំពៅ បងស្ពាយយកទៅ ទាំងចិត្តអើយ កៀមក្រំ នឹកឡើងខ្លោចផ្សា ឱស្នេហាខ្ញុំ មិនបានមួយឆ្នាំ កម្មនាំព្រាត់ អើយ៕