Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month
ទូច សាលី - ស្លូ
I- បងស្រឡាញ់ ស្រឡាញ់នួនល្អង ចិត្តគួចផ្សងប៉ងស្នេហ៍យូរហើយ តែត្រាណត្រើយនាងមិនដឹងខ្លួន ឱ! នឹមនួនស្អាតម៉្លេះទេ។
II- មិនដឹងមានគូឬនៅទំនេរ ស្អាតណាស់មាសមេ ឱ្យទ្រាំម្តេចបាន ភ្នែកកល្យាណខ្មៅមូលក្រឡង់ ចិញ្ចើមខ្វង់សក់វែងអន្លាយ។
R- ថ្ងៃណាឆ្នាំណាបានជួបឆោមឆាយ បងនឹកបងស្ដាយខ្លាចអូន បានគេ បើបានមកបង បងថ្នមបំពេ មិនឱ្យមាសស្នេហ៍អាក់អន់ចិន្តា។
III- ឱ! ធម្មជាតិអើយសូមជួយរក្សា ជួយប្រាប់ចិន្តាប្រាប់ថាខ្ញុំស្នេហ៍ ខ្ញុំសូមរស់ក្បែរក្នុងមួយជាតិនេះ មួយជាតិនេះ បងស្នេហ៍តែអូន៕