Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

ទឹកភ្នែកដានី

រស់ សេរីសុទ្ធា - ស្លូ

  • 00:00  /  00:00
  • singer

(ពោល) អនិច្ចា! បងអើយ ភ្នែកបងពិការ តើ បាននរណា ដឹកដៃបង

១ ទឹកភ្នែកដានី នារីកំសត់ ផលកម្ម តាមមកពង្រាត់ ឱ្យស្នេហ៍ស្រីព្រាត់ បាត់ពីឱរា ព្រោះតែយល់ខុស ថាក្ដីស្នេហ៍ស្មោះ ប្រែជាសាវា នៅសល់តែអក្ខរា ឱ្យស្រីខ្លោចផ្សា កន្លង

២ បំណាច់ចិត្តនឹក ហើយស្រឡាញ់ប្ដី អាសូរខ្លួននាងជាស្រី នាងព្រួយស្ទើរក្ស័យ

អាល័យស្នេហ៍ស្នង ទឹកភ្នែកទួញថា តើបាននរណា ដឹកដៃប្រុសបង យប់ស្ងាត់ ភ្នែកងងឹតផង បងអើយវេទនា ម្ដេចទៅ

៣ បើបង ស្អប់អូន គួរអាណិតកូន យំស្រែករកឪ កូនយំមើលផ្លូវ ចាំជួបមុខឪ ជាម្ចាស់សង្ខារ

៤ ទឹកភ្នែកដានី សំភីស្នេហ៍ស្មោះ ស្នេហ៍ស្រីបរិសុទ្ធឥតខ្ចោះ នៅទៀងទាំងអស់ ប្រុសកុំសង្កា តំណក់ទឹកភ្នែក ស្រែកថ្ងូរបែរបន់ ឥន្ទព្រហ្មទេវតា សូមលោកអាណិត មេត្តា ជួយនាំស្នេហា ជួបវិញកុំខាន។