Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month
អ៊ឺម សុងសឺម - ស្លូ
I- មេឃមីរស្រទំភ្នំជាប់ជើងមេឃ ចាំងរស្មីផ្លេកៗជ្រែករាត្រីរនោច ឧត្តរមានជ័យអនង្គអាណោច ឱរាអូនផ្សាខ្លោចកណ្តោចកណ្តែងអាល័យ។
II- ប្តីគេទៅជួញគេទួញអាណិត ប្តីខ្ញុំប្ដូរជីវិតឋិតនៅក្នុងដងព្រៃ ឱ!ភ្នំដងរែកខណ្ឌចែកទឹកដី ខ្សែលោហិតនិស្ស័យអាល័យបីដូចអកញី។
R- បងអើយបង នេះម្តង យើងត្រូវបែកផ្លូវបែកទី ចាកជំរុំបន្ទាយសុខុម ទៅនៅគិរី ទុក្ខញាំញី ស្តាយនិស្ស័យម្នាក់ឯង។
III- ឧត្តរមានជ័យក្នុងក្រុងក្រៃសីមា ដងគិរីបុព្វតា នាវាលធំបែកផ្សែង សូមបងបានឈ្នះគ្រប់ទីកន្លែង វិលមកកាន់ដំណែងអូនតែងនៅ ចាំ មើលផ្លូវ៕