Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month
កែវ សារ៉ាត - ស្លូ
I- បានជួបបុប្ផាកញ្ញាដកម៉ៃ សុបិនមួយថ្ងៃ ស្រមៃមួយជាតិ មិនយល់សោះ
ឬមួយក៏ស្រីមានស្នៀត ចិត្តចង់ជួបទៀត ដើម្បីឱ្យអស់ចិន្តា។
II- បងណាត់ជួបស្រីជាថ្មីម្តងទៀត តែងខ្លួនយ៉ាងស្អាត ជួបស្រស់កញ្ញា
ក្រោមដើមស្វាយនាក្បែរមាត់ទន្លេ សង្ឃឹមម្ល៉េះទេ នឹកថាបានយល់ជាថ្មី។
R- ម្លប់ស្វាយមាត់បឹងត្រឈឹងត្រឈៃ ព្រឹកម៉ោងប្រាំបី ស្រីអើយចាំអូន
អង្គុយតែឯងសែនស្រណោះខ្លួន ទើបដឹងថាអូននាងប្រែចិន្តា។
III- ខ្លាចណាស់ក្រែងប៉ះ ចិត្តស្រីចុងស្រល់ ឱ្យបងអំពល់ ជាច្រើនមកហើយ
ខំរកដែរតែរកនៅមិនបានឡើយ ឱ្យវិចិត្រករអើយ ម្តេចឡើយអ្នកសំណាងម្ល៉េះ៕