Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month
មាស សូម៉ាលី - ស្លូ
I- ស្រណោះរាត្រីអើយ ទឹកដីឡុងប៊ិច អូនគេងសុបិន ហាក់នៅថ្មីៗ អូនរង់ចាំ បង កណ្ដាលរាត្រី អូនចាំប្រុសថ្លៃ នៅយប់ស្ងាត់សូន្យ។
II- ស្រណោះឡុងប៊ិចអើយ យើងធ្លាប់សាសង ពាក្យពេចន៍អូនបង ស្រណោះជានិច្ច បងបានសន្យាថារួមស្នេហ៍ស្និទ្ធ រួមសាងជិវិត នឹងរូបស្រស់សី្រ។
R- ទឹកដីឡុងប៊ិច សម្រស់ល្អឆើត ក៏កើតកំណើត សេចក្តីស្នេហា ពន្លកស្នេហ៍យើងដុះឡើងខ្លាំងក្លា ឆ្លងកាត់ឧបសគ្គទោះបីយ៉ាងណា ក៏អូន មិនរា ។
III- ឆ្នេរខ្សាច់ឡុងប៊ិចអើយ យើងដើរពីរនាក់ ស្រឡាញ់ស្មោះស្ម័គ្រ នឹកឃើញ ជានិច្ច អនុស្សាវរីយ៍អូនចាំមិនភ្លេច អូនផ្សងជានិច្ច ក្រោយ ជួបគ្រប់ ជាតិ៕