Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

ដងស្ទឹងសង្កែ

ស៊ិន ស៊ីសាមុត - ស្លូ

  • 00:00  /  00:00
  • singer

I- ដងស្ទឹងសង្កែ ខែលិចផុតទៅ តោឈរយាមផ្លូវ នៅក្បាលស្ពានថ្ម ស្រមោលធម្មជាតិ ខំរំលេចពណ៌ សូររថភ្លើងចរ អង្រួនរាត្រី។

 

II- ផ្ទះដំបូលស្បូវ នៅត្រើយខាងកើត ភូមិកំនើត ស្ថានស្នេហ៍កវី តាមផ្លូវមានគេ លក់នំចំណី ឥឡូវរឿងថ្មី ឱ្យយើងភ្លេចអស់។

 

R- អូនកុំជេរស្ទឹង បើខឹងនឹងបង ទុកគ្រាន់ដើរឆ្លង នឹករឿងស្រណោះ ទឹកអើយហូរទៅ កុំនៅក្រៀមក្រោះ នាំដួងចិត្តស្មោះ ទៅប្រាប់នាងផង។

 

III- ឱស្ទឹងសង្កែ ធ្លាប់តែផ្ញើចិត្ត ពេលយប់ងងឹត ស្ទាបអង្អែលខ្នង បើឈប់ស្នេហា សុំខ្លួនជាបង បានជួបម្ដងៗញញឹមគ្មានឈប់៕