Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

ជ្រោះពេជ្រចិន្តា

រស់ សេរីសុទ្ធា - ស្លូ

  • 00:00  /  00:00
  • singer

I- ភ្នំវែងអន្លាយ រាយគ្នាព័ទ្ធព័ន្ធ ដែនដីព្រៃជ្រៅជ្រោះជ្រង ទឹកហូរ លង់ ដង បុព្វតា ខ្ទមអ្នកបង់បត់ កត់ចាំវាសនា កត់ឈ្មោះជ្រោះពេជ្រ ចិន្តា ល្អាងទឹកនេត្រាគ្មានត្រើយ។

 

II- ទឹកជ្រោះបែកផ្សែង ប្រឡែងនឹងថ្ម អូនយំរងំបន្ទរ ទឹកភ្នែកស្រក់ ហូរ គ្មានស្បើយ កម្មអ្វីមកកាត់ឱ្យព្រាត់អស់ហើយ អូនស្តាយប្រុស ស្នេហ៍ គ្មានស្បើយ យំកើយលើផ្នូរជីវ៉ា។

 

R- អូនជាក្រមុំ ក្រុងបាត់ដំបង ជួបនឹងប្រុសបង នៅពេជ្រចិន្តា យើងបានស្នេហ៍ស្និទ្ធ ដួងចិត្តសច្ចា រើសយកថ្មដា ពូនផ្នូរតែមួយ។

 

III- តែកម្មកំណាចឱ្យយើងព្រាត់គ្នា ព្រាត់ព្រោះមិត្តចិត្តឫស្យា ប្រល័យ ស្នេហ៍ឱ្យរញ្ជួយ ដូចផ្ការលួសព្យុះបោករលួយ ជាតិក្រោយសូម ព្រះលោក ជួយ ជួបនឹងបងមួយកុំឃ្លាត។