Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month
ស៊ីសាមុត & រ៉ន - ស្លូ
(ស) ស្នេហ៍អើយ ស្នេហ៍ដូចជើងមេឃ នៅឆ្ងាយពេកធ្វើម្ដេចទៅដល់ ចិត្តស្នេហ៍នៅតែអំពល់ នៅតែខ្វល់រាល់ថ្ងៃខ្លោចផ្សារ។
(ប) ស្នេហ៍អើយ ស្នេហ៍ដូចជើងមេឃ ឆ្ងាយអនេកឆ្ងាយពីហត្ថា គ្មានសង្ឃឹមថាបានឡើយណា គេងសោកាកណ្តោចកណ្តែង។
(ស) ថ្ងៃណាទើបមេឃប្រណី ឱ្យស្រីផុតក្តីចំបែង។
(ប) ស្នេហ៍ស្រីមានន័យដូចផ្សែង ចំបែងក្រែងចាប់មិនបាន (ប)គេងចាំលុះសូន្យសង្ខារ ។
(ស) ក្រែងវាសនាបានជួបប្រាណ។
(រ) បើជួប ជួបលុះអវសាន កល្យាណហើយនឹងរូបបង ៕