Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month
ឯក ស៊ីដេ - ស្លូ
I- នៅក្នុងលោកកានរណាដូចអូន ជួបស្នេហ៍ ថែមិនសាបសូន្យ អូននៅមិនពេញចិន្តា នៅចង់បានអ្វី?សូមពិសីវាចា ចាំទេអូនធ្លាប់សន្យា មិនប្រាថ្នាអ្វីក្រៅពីបង។
II- ឱ! ម្ចាស់ជីវាតារានៃខ្ញុំ ដឹងទេបេះដូងបងយំ ព្រោះអូនមិនយល់ចិត្តបង បើបងមានខុស អូនដាក់ទោសចុះស្ងួន តែសូមចិត្តនឹមនួន កុំដាក់ទោសនិងពាក្យថាលា។
R- កាលពីមុនបងបានថ្នាក់ថ្នម ពេលអូនយំ បងជួយជូតទឹកនេត្រា ថ្ងៃនេះអូនឃ្លាត អូនខឹងអូនលែងមេត្តា បេះដូងស្រែកសួរបងថា បាននរណាជូតទឹកភ្នែកសី្រ។
III- ស្នេហ៍ស្រីង៉ក់ងរ ស្នេហ៍ស្រីមាយា បងក្នាញ់អូនណាស់ពុំងា អូនទេមិនមេត្តាបង ស្នេហ៍អូនពន់ពេក គ្មានរូបអូនបងក្ស័យ ចាំជូតទឹកភ្នែកឱ្យសី្រ ឱ្យដូចថ្ងៃស្នេហ៍យើងដំបូង៕