Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

និស្ស័យស្នេហ៍

សេរីសុទ្ធា​ &ស៊ីសាមុត - ស្លូ

  • 00:00  /  00:00
  • singer

(ប) ខ្ញុំសូមអរគុណ នាងជាពន្លឹក ចិត្តបម្រុងនឹក មកពីចម្ងាយ អរគុណៗ ស្រស់កែវឆោមឆាយ អ្នកមាន គុណអើយ ជួយយកអាសារ

(ស) មិនបាច់អរគុណ ខ្ញុំច្រើនពេកទេ ជួយគ្នាគឺជា រឿងធម្មតា គុណនេះមិនទាន់ ត្រឹមស្មើឡើយណា កាលនៅ ឯផ្សារ លោកបានជួយខ្ញុំ

(ប) ខ្ញុំឆ្ងល់គេម្នាក់ ដែលជួយខ្ញុំនោះ រូបរាងជាប្រុស ឫកពារសកិ្តសម តែមុខមាត់ដូច ជាស្រស់មិត្តម៉ុម ប្រហែលនាងហើយ តើមែនទេពៅ

(ស) ទេៗ មិនមែន គឺខុសស្រឡះ ខ្ញុំទើបប្រទះ ឃើញអ្នកដួលនៅ ទើបខ្ញុំយកអ្នក មកថែទាំទៅ

(ប) អរគុណពាលពៅ អរគុណជាថ្មី

(ស) ខ្ញុំសូមអរគុណ ដល់អ្នកវិញដែរ

(ប) ទេមិនបាច់ទេ ឆោមស្រស់ពិសី

(រួម) យើងទាំងពីរនាក់ លាក់បាំងធ្វើអ្វី ប្រហែលនិស្ស័យ មកពីព្រេងហើយ