Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month
ហួស មាស - ស្លូ
I- ក្លិនបងក្រអូបជាប់នាសា អូនទៅទីណា ក្លិនជីវ៉ាតាមជានិច្ច ទោះ យ៉ាង ណា ក៏ធីតាមិនភ្លេច ពេលប្រលែងឱបក្តិច ថើបគ្រញិច ញីញក់ កេសា។
II- ក្លិនបងក្រអូបមិនប្រួលប្រែ ម្តេចចិត្តគេចកែ បែរប្រែប្រួលពីស្នេហា ធ្វើឱ្យអូនយល់តែទឹកនេត្រា ស្តាយក្លិនជាប់នាសា ក្លិនប្រហារ ចិន្ដា ដែលស្មោះ។
R. គ្មានបុរសណាល្អជាងបងទេ សម្តីមាសមេក៏សែនពីរោះ ពេលបង ញញឹម ភក្ត្រប៉ប្រិមសែនស្រស់ ដំណើរសមទាំងអស់ ល្អអ្វីគ្មានទាស់ ត្រង់ណា។
III- ឥឡូវក្លិនឃ្លាតពីអូនហើយ ក្លិនមាសអូនអើ្ហយ! ឱ្យត្រាណ ត្រើយ កើតទុក្ខ បើប្រសិនជាក្លិនវិលវិញណា អូននឹងយកនាសា ស្រូបក្លិនផ្កា មកទុកតែឯង៕