Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

សម្ផស្សបុរីជូឡុង

ហួស មាស - ស្លូ

  • 00:00  /  00:00
  • singer

I- បុរីជូឡុង អន្លង់ស្នេហ៍ខ្ញុំ រុក្ខជាតិធំៗ រៃយំរវើយ អូនក្តិចអូនខ្ញាំ ពុំឆ្អែតឆ្អន់ឡើយ កន្លែងនេះហើយជាខ្នើយឧត្តម។ 

 

II- ស្នេហ៍វ័យចំណាស់ចេះថ្នាក់ថ្នមចិត្ត ត្រួយម្ចាស់អឺជីវិត អាណិត ដល់ ខ្ញុំ ក្រោមផ្ទៃមេឃានាពេលស្រទុំ ម្លប់ឈើធំៗ ស្លុតស្លុងកាមា។

 

R- សម្ផស្សរុក្ខជាតិប្រៀបបានទ្រូងអូន ដែលធ្លាប់អឺស្រពោនរួចរីក ដូចផ្កា ស្នេហ៍ទន់ត្រជាក់ រៀមរក្សអឺប្រាថ្នា ថ្នមថែគន្ធា មិនឱ្យ ឃ្លាត សិ្នទ្ធ។

 

III- បុរីជូឡុងអន្លង់ស្នេហ៍អើយ មានតែបងហើយដែលដឹងរឿងពិត អូនប្រគល់ប្រាណនឹងផ្ញើជីវិត សូមបងអាណិត កុំគេចកែឡើយ៕