Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month
សេរីសុទ្ធា &ស៊ីសាមុត - ស្លូ
(ប) ល្អម្ល៉េះ! លោកអើយ! ចំប៉ីសេរីសោភ័ណ្ឌ គន់មិនឆ្អន់មិនឆ្អែតភ្នែកសោះ
(ប) ថាមិនដែលឃើញសោះ ស្រីស្រស់ដូចជាពិសី អូនគឺជាចំប៉ីអើយ សេរីសោភ័ណ្ឌ។
(ស) នែ៎! ថាថយចេញទៅ (ប) ទេ! (ស) នែ៎! ថាថយចេញទៅ
(ប) ទេ! អូនកុំប្រកាន់
(ស) នែ៎! ប្រយ័ត្នប្រពន្ធ នែ៎! ប្រយ័ត្នប្រពន្ធ បងមកទាន់ឥឡូវ
(ប) ខុសហើយណាពៅ អូននិយាយមិនត្រូវ នែ៎! ការពិតបងនៅកំលោះទេ
បងគឺជាកំលោះ កំលោះមង្គលបុរី (ស) ជាកំលោះកូនបីអើយ
(ប) ខុសហើយមាសមេ បងកំលោះមែនណា (ស) ភរ!
(ប) បងកំលោះមែនណា (ស) ភរ! មិនជឿទេ
(ប) បើមិនជឿទេ បើមិនជឿទេ សួរតែគេទៅស្រី (ស) សួរអ្នកណាៗថ្លៃ?
(ប) សួរអ្នកស្រុកប្រុសស្រី នៅមង្គលបុរីនេះណា នែ៎! គេថាជួញជិត ស្រួលចិត្តជាជាងជួញឆ្ងាយ ស្ម័គ្របងទៅឆោមឆាយអើយ យើងស្រុកជិតគ្នា
(ស) បងដណ្តឹងអូនទៅ (ប) ព្រម! (ស) បងដណ្តឹងអូនទៅ
(ប) ព្រម! យើងនឹងរៀបការ យើងនៅស្រុកជិតគ្នា កុំស្រឡាញ់អ្នកណា ដែលនៅស្រុកឆ្ងាយអី (ស) មែនហើយណាថ្លៃ
(រួម) ប្រុសមង្គលបុរី ស្រីសេរីសោភ័ណ្ឌ សមគ្នាណាស់ នែ៎! គេថាជួញជិត ស្រួលចិត្តជាជាងជួញឆ្ងាយ ស្ម័គ្របងទៅឆោមឆាយអើយ យើងស្រុកជិតគ្នា។
(ស) បងដណ្តឹងអូនទៅ (ប) ព្រម! (ស) បងដណ្តឹងអូនទៅ
(ប) ព្រម! យើងនឹងរៀបការ យើងនៅស្រុកជិតគ្នា កុំស្រឡាញ់អ្នកណា ដែលនៅស្រុកឆ្ងាយអី (ស) មែនហើយណាថ្លៃ
(រួម) ប្រុសមង្គលបុរី ស្រីសេរីសោភ័ណ្ឌ សមគ្នាណាស់