Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

នាវាជីវិត

ស៊ិន ស៊ីសាមុត - ស្លូ

  • 00:00  /  00:00
  • singer

I- នាវាជីវិត កម្រិតឱ្យបងចេញទៅ ចាកឆ្ងាយចោលពៅឱ្យនៅកំព្រា តំណក់ទឹកភ្នែកជ្រែកក្តីវេទនា បងលាសិនហើយណាចរណៃ។

 

II- បងខំតស៊ូ ដើម្បីរស្មីជីវិត ស្លាប់រស់មិនគិតទេណាពៅស្រី ទម្ងន់ស្នេហា ធ្ងន់លើសផែនដី គឺដួងចិត្តស្រីហើយនិងបង។

 

R- ចូរអូនចាំផ្ទះ រក្សាខ្លួនប្រាណ កុំឱ្យល្អៀងបានពីបំណង បំណុលជីវិតស្រែក ហៅរកបង មិនយូរទេនួនល្អង បងនឹងវិលមករកស្រី។

 

III- សែននឹកស្រណោះ ស្រណោះមិនអស់មិនហើយ កាយធ្លាប់កៀកកើយរួមភិសម័យ នឹកពៅចេះផ្គាប់គ្មានទាស់ហឫទ័យ ក្នុងនាលោកិយគ្មានស្រីស្មើ៕