Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

ដើមដូងព្រលឹងស្នេហ៍

ស៊ិន ស៊ីសាមុត - ស្លូ

  • 00:00  /  00:00
  • singer

១ ឱ!រាត្រីស្ងាត់ នាមាត់ទន្លេ កន្លែងគូស្នេហ៍អឺ ធ្លាប់មកកំសាន្ត ឱ!រាត្រីស្ងាត់ នាមាត់ទន្លេ កន្លែងគូស្នេហ៍អឺ ធ្លាប់មកកំសាន្ត អង្គុយ រៀបរាប់រឿងស្នេហ៍ពីរប្រាណ ក្រោមដួងព្រះចន្ទ ដែលរះពេញវង់

២ ដើមដូងដុះទេរ ទាបទៅមាត់ស្ទឹង ជាដួងព្រលឹងអឺ ខ្ញុំនិងនួនល្អង ដើមដូងដុះទេរ ទាបទៅមាត់ស្ទឹង ជាដួងព្រលឹងអឺ ខ្ញុំនិងនួនល្អង ដូងអើយ ដូងទេរកុំរេសៅហ្មង

ជួយចាំខ្ញុំផង ចាំរឿងស្នេហា

៣ យប់យន់ ត្រជាក់ ខ្យល់ធ្លាក់រំភើយ ក្រអូបបង្កើយក្លែបក្លិនកន្និដ្ឋា ក្លិនផ្កា ចំប៉ី ក្លិនស្រីជីវា ជីវិត ស្នេហាប្រាថ្នាគ្រប់ជាតិ

៤ គូខ្ញុំបើព្រាត់ គឺព្រាត់ដោយកម្ម មិនមែនចិត្តនាំអឺ ឱ្យខ្ញុំឃ្លៀងឃ្លាត គូខ្ញុំបើព្រាត់ គឺព្រាត់ដោយកម្ម មិនមែនចិត្តនាំអឺ ឱ្យខ្ញុំឃ្លៀងឃ្លាត ជាតិនេះ ជួបហើយជាតិក្រោយ ជួបទៀត សូមជួបគ្រប់ជាតិ កុំឃ្លាតសោះឡើយ

ច្រៀងសារឡើងវិញ ទី ៣ ដល់ ៤