Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

ដងស្ទឹងស្នេហា

រស់ សេរីសុទ្ធា - ស្លូ

  • 00:00  /  00:00
  • singer

I - ពេលបានជួបបងនៅតាមដងស្ទឹង ស្នេហា ចិត្តអូនប្រាថ្នាគិតថាជាព្រេងនិស្ស័យ ពាក្យសម្បថបានកំណត់ជាសាក្សី ចិត្តភក្តីឥតមានប្រួលប្រែ។

 

II - អូនបានជួបបងនៅតាមដងស្ទឹង ស្នេហា ផ្តោះផ្តងវាចាចិន្តាថាមិនបែកបែរ ចិត្តក្រមុំអង្វរលន់តួសុំស្នេហ៍ ខ្លាចប្រុសប្រែគេចកែសម្តី។

 

R - ទឹកហូរឆ្ងាយហើយ ហូរនាំចម្លើយ ទៅឆ្លើយប្រាប់ដល់ប្រុសថ្លៃ សូមបងប្រណី មេត្តាដល់ស្រី ដែលបេតី ហាៗៗៗៗៗ លើរូបបងប៉ងក្នុងចិត្ត។

 

III - អូនបានជួបបងនៅតាមដងស្ទឹង ស្នេហា ប្រគល់វាសនាសង្សារសូមបងអាណិត ទឹកស្ទឹងអើយកុំព្រងើយនូវរឿងពិត ហូរនាំចិត្តប្រុសជួបអូនផង៕