Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

ទំនួញទ្រខ្មែរ

រស់ សេរីសុទ្ធា - ស្លូ

  • 00:00  /  00:00
  • singer

១ ទំនួញទ្រខ្មែរញ័រខ្សែរទាំងបី ទឹកខ្មៅកវីលាយទឹកភ្នែកស្រីអភ័ព្វ ឱះឱ! ស្នេហាចិន្តាសំណព្វ ជាទ្រព្យឆ្លាក់ជាប់ជីវិត។

២ កាលគេងកើយផ្លូវរស់នៅជិតគ្នា ជើងពានផ្កាស្លាអំបោះហត្ថាក្រៀករឹត រស្មីភ្លើងទានព្រមានដួងចិត្ត ឱ្យគិតអាណិតស្នេហា។

R នៅឈឺស្នាមក្តិចជាប់ជាំ ឆ្លុះមើលស្នាមខាំក្រឡៅបោះត្រា អស់ក្តីសង្ឃឹមចិញ្ចឹមកូនខ្លា ថើបហើយបែរប្រហារ ច្រានក្បូនវាសនាឱ្យក្ស័យ។

៣ សុរិយាបាំងភ្នំទោចយំឆ្លងជ្រោះ ទ្រខ្មែរស្រណោះធម្មជាតិក្រៀមក្រោះរាល់ថ្ងៃ

គាស់ថ្មបាំងស្នេហ៍នៅតែអាល័យ ស្រម៉ៃប្រុសថ្លៃកៀកកើយ។