Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

យីហ៊ុបប៉ៃលិន

ស៊ិន ស៊ីសាមុត - ប៊ូស្សារ៉ូវ៉ា

  • 00:00  /  00:00
  • singer

I- ជ្រៃដុះមាត់ជ្រោះឬសវែងអន្លាយ ដូចសក់ត្រសាយ ក្រាលគ្របលើស្មា ក្បាច់ក្បូរធម្មជាតិផ្នត់ថ្នាក់ថ្មដា ជ្រោះបរយីខា ចាររឿងស្នេហ៍ថ្មី។

 

II- ! ផ្កាយីហ៊ុបព្រលប់មានក្លិន ខេត្តបរប៉ៃលិន ឃុននារីថ្មី បងជាចៅចិត្រ រែងត្បូងលាងដី អូនបុត្រសេដ្ឋី បងឈោងមិនដល់។

 

R- មិត្តអ្នកជីកត្បូង ទះទ្រូងអាណិត ដឹងរឿងស្នេហ៍ពិតក្នុងភពកង្វល់ បើអូនទុកបងជាប្រុសសំណល់ ចិត្តអកុសល ផ្តល់ឱ្យបងហើយ។

 

 III-! របាំក្ងោករាំសោកបាត់គូ អូនបាំងតាំងយូរ ឈរជិតបង្កើយ សូរសៀង ថ្មីៗ ស្រីពោលឆ្លងឆ្លើយ ក្លិននៅជាប់ខ្នើយ យីហ៊ុបប៉ៃលិន៕