Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month
ស៊ិន ស៊ីសាមុត - សារ៉ាវ៉ាន់
I - តើអូនឈ្មោះអីស្រីពន្លក មេត្តាប្រាប់មក អើយកុំគិតយូរ ស្តាប់មិនច្បាស់ ទេពៅពន្លក មេត្តាប្រាប់មក អើយកុំគិតយូរ ពិរោះមែនអូនឈ្មោះចន្ធូ គន់យូរ មើលយូររឹតតែពេញចិត្ត គន់យូរមើលយូររឹតតែពេញចិត្ត។
II - ចន្ធូ អូនល្អលើសបុប្ផា បងសូមប្រាប់ថា អើយបងស្នេហ៍ស្និទ្ធ ចន្ធូអូនល្អ លើសបុប្ផា បងសូមប្រាប់ថា អើយបងស្នេហ៍ស្និទ្ធ បើសិនចន្ធូអូនអាណិត នោះបងសុខចិត្ត តាមអូនទាំងអស់ នោះបងសុខចិត្ត តាមអូនទាំងអស់។
III - រាំទៅរាំទៅកុំមើលខ្ញុំ កំលោះក្រមុំ អើយទាំងស្រីទាំងប្រុស រាំទៅរាំទៅកុំមើល ខ្ញុំ កំលោះក្រមុំ អើយទាំងស្រីប្រុស មួយគូមួយគូសុទ្ធតែ សមទាំងអស់ តែនៅមិនស្រស់ដល់នាងចន្ធូ តែនៅមិនស្រស់ដល់នាងចន្ធូ។
IV - តើអូនពេញចិត្តបងឬទេ? ឆ្លើយមកមាសមេ អៀនអីចន្ធូ តើអូនពេញចិត្ត បងឬទេ? ឆ្លើយមកមាសមេ អៀនអីចន្ធូ តែប៉ុណ្ណេះ បងសុខចិត្តប្តូរ យកអូនជាគូ លុះត្រាតែបាន យកអូនជាគូ លុះត្រាតែបាន៕