Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

ផ្ញើប្រាណលើផ្កាឈូកស (ភ័ព្វសំណាង)

ស៊ិន ស៊ីសាមុត - ស្លូរ៉ក

  • 00:00  /  00:00
  • singer

I- ភ័ព្វសំណាងបណ្តាលឱ្យបាន ជួបភ័ក្ត្រកល្យាណផូរផង់ អូនល្អ ដូច ចន្ទ ដែលរះត្រចង់ បានឃើញចិត្តប៉ងចង់ថ្នាក់ថ្នម។

 

II- ខ្ញុំស្រឡាញ់ស្មើហឫទ័យ មិនរានឹងក្ស័យឡើយមុំ ទោះមានរបងបិទ បាំងជិតជុំ ក៏រៀមនៅចាំ ចាំស្នេហ៍គ្រប់គ្រា។

 

R. ឃើញហ្វូងផ្កាយចោមចង រៀមមួហ្មងប្រចណ្ឌដួងជីវ៉ា ក្រអូបក្លិន តាមវាតា រៀមខ្វល់ឱរាព្រោះស្នេហាស្រីថ្លៃ។

 

III- ព្រោះស្រឡាញ់ទើបរៀមកង្វល់ ដួងចិត្តអំពល់រីងរៃ ស្តាប់បណ្តាំ បង សន្យា ណាថ្លៃ ជាតិនេះគឺស្រីដែលបងផ្ញើប្រាណ៕