Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

បុប្ផាឈៀងម៉ៃ

ស៊ិន ស៊ីសាមុត - ស្លូរ៉ក

  • 00:00  /  00:00
  • singer

I- បុប្ផាឈៀងម៉ៃ រៀមនឹកអាល័យ អូនរាល់ថ្ងៃពុំភ្លេចឡើយ នឹកគ្រាថ្នាក់ថ្នម ច្រៀងបំពេគេងរួមខ្នើយ ស្តាយអើយសែនស្ដាយ យើងបែកគ្នាហើយ ឈៀងម៉ៃអូនអ្ហើយ សូមអូនកុំបែកចិត្តពីបង។

 

II- ស្រស់អើយសែនស្រស់ រៀមនឹកស្រណោះ គ្រាដែលធ្លាប់បីត្រកង ពេលអូនងូតទឹក បងដុសក្អែលអង្អែលខ្នង អូនកុំបែកចិត្តអាណិត បងផង រៀមមានបំណង តែអូនមួយជាគូជីវិត៕