Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month
ស៊ិន ស៊ីសាមុត - ស្លូរ៉ក
១ ដួង ចន្ទអើយ រះខ្ពស់ នៅឆ្ងាយ សន្លឹម..ស្រស់ញញឹម ប៉ប្រិម ដូចវង់ភ័ក្ត្រស្រី
ពេលឃើញភ្លាម ចិត្តរៀម លបគួច មេត្រី អូនល្អ លើសស្រី ផុត និស្ស័យ បង ប្រាថ្នា
២ ពេល អូនខឹង អូនល្អ លើស មួយ កម្រឹត.. ធ្វើ ឱ្យចិត្ត បងរឹត តែគួច ស្នេហា
កែវ ភ្នែកអូន ចាំងឆ្លុះ រស្មី ភ្លឺ ថ្លា នាំ ឱ្យចិន្តា បងរឹត តែ ស្រលាញ់ ស្រី
៣ អូន ផាត់ជាយ ព្រះពាយ មានប្រាប់ អូនទេ ថា បងស្នេហ៍ ចង់តែ គៀកកើយ ថ្នមបី បើ ជាតិនេះ ផាត់ជាយ អូនមិនប្រណី រៀម..ស៊ូក្ស័យជីវិត ដែលឥតខ្លឹម សារ
៤ ដួង..ចន្ទអើយ ចន្ទរះ បំភ្លឺ ចិត្តខ្ញុំ ដែល រស់ទ្រាំ ក្រៀមក្រំ រងក្តី ទុក្ខាពេលឃើញអូនទ្រូងបង កញ្ជ្រោល ស្នេហា មេត្តាៗ យល់ដល់ចិន្តារៀមផង។