Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month
ស៊ិន ស៊ីសាមុត - ស្លូរ៉ក
I- ក្រអូបតែក្លិនមិនបានឃើញខ្លួន ក្លិនអើយម្ចាស់ស្ងួនពួននៅឯណា ចង់ឃើញចង់យល់ចង់ស្គាល់ភក្ត្រា តើម្ចាស់គន្ធាល្អយ៉ាងណាទៅ?
II- ក្លិននេះក្រអូបសូបមិនចេះណាយ ក្លិនប្រចាំកាយរបស់ស្រីពៅ បើសិនជាបានឃើញប្រាណឥឡូវ រៀមនឹងស្ទុះទៅអង្វរសូមស្នេហ៍។
R- លាក់ខ្លួនដល់ណា ជីវ៉ាបង តើបំណងអូនម្ដេចដែរ? រៀមខំស្រែកហៅៗមាសស្នេហ៍ នៅតែស្ងាត់គ្មានឮអ្វី.....។
III- ជាតិនេះប្រាថ្នាស្នេហាម្ចាស់ក្លិន កែវអើយបើសិនអូនមិនប្រណី នោះមុខជារៀមក្រំក្រៀមលុះក្ស័យ ព្រោះមិនបានស្រីដូចក្តីបំណង។
IV- គួរអូនអាណិតដល់ចិត្តរៀមរ៉ា លាក់ពួនដល់ណាស្នេហាមាសបង ល្មមបង្ហាញប្រាណឱ្យបានឃើញផង បំណាច់រៀមប៉ងចងចិត្តលើស្នេហ៍។