Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month
ស៊ិន ស៊ីសាមុត - ស្លូរ៉ក
១ ចិត្តនៅតែគិត ប្រាថ្នា គ្រប់ប្រាំងវស្សា ណាថ្លៃ មិនថាយប់ មិនថាថ្ងៃ ស្រណោះអាល័យ គ្រប់គ្រា
២ ចិត្តនៅតែគិត ចង់បាន កល្យាណមករួម ជាគ្នា ក្រែងតែអូន មិនមេត្តា មិនព្រមស្នេហា រូបបង
R ផ្ការីកហើយ តែងរោយ ធម្មតា ទេណានួនល្អង កុំគិតអី ថ្លៃមាសបង គួរតែផ្សងវាសនាថ្មី
៣ សូមអូននាងគិតឱ្យច្បាស់ រដូវគង់ផ្លាស់ ណាស្រី ស្លឹកឈើចាស់ គង់ផ្លាស់ខ្ចី ចិត្តស្រីគង់ផ្លាស់ ថ្មីបាន
៤ ចិត្តនៅតែគិត ប្រាថ្នា គ្រប់ប្រាំងវស្សា ណាថ្លៃ មិនថាយប់ មិនថាថ្ងៃ ស្រណោះអាល័យ គ្រប់គ្រា
ច្រៀងសារឡើងវិញ ពី ២ ដល់ ៣