Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month
ស៊ិន ស៊ីសាមុត - ស្លូរ៉ក
១ ខ្ញុំរួចទោសផុតជ្រោះស្នេហា ឋានវិមានសោកា ជារឿងទុក្ខារីងរៃ
សូមលាហើយព្រោះអស់និស្ស័យ អស់និស្ស័យ ដើម្បីកុំអោយតុណ្ហាផ្តន្ទាថា ខ្ញុំជាជនសំណល់។
២ ជីវិតថ្លៃចៃដន្យវាសនា ស្តាយលោហិតមាតា ដែលអស់សង្ខារខានយល់
យើងទាំងពីរឆ្លងផុតឋានអំពល់ ឋានអំពល់ រួមវាសនាសាងឬសគល់ ហុចផលពីអំរែកកម្ម។
R: សូមប្រកាសដល់អស់ទេវតា ជួយចាំរឿងស្នេហា កណ្តាលដួងចិត្តនៃខ្ញុំ
សូមអោយចិន្តា នៃបុប្ផាក្រពុំ មករួបរួមមនោរម្យ ព្រមជាគូវាសនា។
៣ ឱ!កណ្តាលថ្នាលជិវិតចុងក្រោយ អូនកុំបណ្តោយ អោយមានចិត្តប្រេះឆា
ជួយអាណិតដល់ជិវិតកំព្រា កំព្រា ជួយបងផងណាពុំងារ រួមរស់ជាគ្នា លុះគ្រា អវសាន្ត។