Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month
ប៉ែន រ៉ន - ស្លូរ៉ក
I- ឱ! ធម្មជាតិអើយ បង្កើតខ្ញុំហើយ ម្តេចឡើយមកប្រល័យ ឱ្យក្ស័យ ដូច្នេះណា បានយល់ស្នេហា ឥឡូវប្រែងងឹតឈឹង ។
II- បើប្រែងងឹត ងងឹតទៅចុះ ជាតិនេះបានជាខុស អស់ហើយក្តីរំពឹង ខ្ញុំឈប់ចង់ដឹងឈប់រំពឹងហើយស្នេហា។
R- ធ្វើម្ដេចនិស្ស័យកម្មតាមផ្តន្ទា ជាតិនេះវេទនា គ្រាំគ្រាស្ទើរតែ មរណា រស់នៅរាល់ថ្ងៃ ឥតន័យខ្លឹមសារ ជួបតែស្នេហាហោះហើរ ដូចផ្សែង។
III- ភ្លឺហើយងងឹត ឥតយល់រស្មី ស្នេហ៍ហើយប្រែឥតន័យ រាល់ថ្ងៃ ទ្រូងចំបែង តែស៊ូទ្រាំរស់ម្នាក់ឯងតាមព្រេងវាសនា៕