Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month
ស៊ិន ស៊ីសាមុត - ស្លូរ៉ក
១៖ រៀមគេងស្រមៃ នឹកថ្លៃជានិច្ច អារម្មណ៍មិនភ្លេច ពីក្តីស្នេហា
នឹកគ្រាថ្នាក់ថ្នមបីបមកាយា វាចាថាប្ដូរដូងចិត្តភក្ដី
២៖ ឃ្មុំផ្ញើសំបុកទុកចិត្តបង្គង ដូចរូបរាងបងផ្ញើប្រាណនឹងស្រី
ផ្ញើក្លិនផ្ញើខ្លួនផ្ញើព្រេងនិស្ស័យ យប់ថ្ងៃអ្វីៗរៀមផ្ញើទាំងអស់
R៖ រាត្រីបង្ហើយគេងកើយភ្លៅស្រី គេងស្តាប់សម្ដីគួរឲ្យស្រណោះ
គេងស្តាប់ចម្លើយ ចុងក្រោយបង្អស់ គេងមើលសម្ផស្សសម្រស់សង្សារ
៣៖ ស្មោះប៉ុណ្ណឹងហើយ ម្តេចឡើយអូនឆ្ងល់ ថាបងមានកលចង់ប្រែសាវា
ថ្ងៃនេះយើបែក ថ្ងៃស្អែកជួបគ្នា ជួបគ្រប់វេលា លុះគ្រាអវសាន្ត
R៖ រាត្រីបង្ហើយគេងកើយភ្លៅស្រី គេងស្តាប់សម្ដីគួរឲ្យស្រណោះ
គេងស្តាប់ចម្លើយ ចុងក្រោយបង្អស់ គេងមើលសម្ផស្សសម្រស់សង្សារ
៤៖ ស្មោះប៉ុណ្ណឹងហើយ ម្តេចឡើយអូនឆ្ងល់ ថាបងមានកលចង់ប្រែសាវា
ថ្ងៃនេះយើងបែក ថ្ងៃស្អែកជួបគ្នា ជួបគ្រប់វេលា លុះគ្រាអវសាន្ត