Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month
សេរីសុទ្ធា &ស៊ីសាមុត - ស្លូរ៉ក
ប-ចិត្តបងសព្វថ្ងៃដែលស្រឡាញ់អូន ដូចទូកនឹងក្បូន សណ្តូនតាមគ្នា
ស្រឡាញ់ ស្រឡាញ់គ្រប់ពេលវេលា មិនអាចបែកគ្នាមួយគ្រាបានឡើយ
ស-ចិត្តអូនសព្វថ្ងៃដែលស្រឡាញ់បង បងដូចខ្នើយគងអូនដូចខ្នើយកើយ
ស្រឡាញ់ ស្រឡាញ់ឥតកោះឥតត្រើយ ភ្លេចមិនបានឡើយក្នុងមួយជាតិនេះ
ប+ស-យើងធ្លាប់កម្សត់កម្រនឹងគ្នា
ស-លើផែនពសុធាមិនដែលប្រទះ ប+ស-រឿងយើងកម្សត់ជាងគេទាំងអស់
ប-បងសែនស្រណោះអស់មួយជីវិត ហ៊ឺ..
ស-មានតែបងមួយជួយឱ្យអូនរស់ យល់រឿងកេរិ៍្តឈ្មោះ យល់អស់ការពិត
ប-បងស្រឡាញ់ណាស់ ហើយសែនអាណិត អស់មួយជីវិតពិតស្នេហ៍តែពៅ
ប+ស-យើងធ្លាប់កម្សត់កម្រនឹងគ្នា ស-លើផែនពសុធាមិនដែលប្រទះ
ប+ស-រឿងយើងកម្សត់ជាងគេទាំងអស់ ប-បងសែនស្រណោះអស់មួយជីវិត ហ៊ឺ..
ស-មានតែបងមួយជួយឱ្យអូនរស់ យល់រឿងកេរិ៍្តឈ្មោះ យល់អស់ការពិត
ប-បងស្រឡាញ់ណាស់ ហើយសែនអាណិត អស់មួយជីវិតពិតស្នេហ៍តែពៅ
ហ៊ឺ..... ហ៊ឺ..... ហ៊ឺ..... ហ៊ឺ..... ហ៊ឺ...... ហ៊ឺ.....