Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

ឆ្លើយចា៎...មកអូន

ស៊ិន ស៊ីសាមុត - ស្លូរ៉ក

  • 00:00  /  00:00
  • singer

១ ឆ្លើយចា៎ មកអូន...ឆ្លើយចា៎. មកអូន.. បងសូម...អង្វរ. ឆ្លើយចា៎ មួយម៉ាត់មិនខាតទេស្ងួន ស្នេហ៍មិនបានខ្លួនអូនមានខុសអ្វី បងមិនបង្ខំអោយឆ្លើយទេស្រី គ្រាន់តែអង្វររាល់ថ្ងៃចរណៃប្រណីបងទេ

២ ឆ្លើយចា៎ មកអូនបងសូមអង្វរ ឆ្លើយដោយស្មោះសរទាំងចិត្តស្នេហា ម្តេចក៍ស្រីឆ្លើយត្រឹមតែនេត្រា ខ្លាចអ្វីមួយម៉ាត់មកថា ស្នេហា ស្នេហា

៣ អូនអ្ហើយអូនបងស្រលាញ់ ស្រលាញ់ពេញចិត្ត ជីវិតប្តូរនឹងស្រី បងសូមតែអូនប្រណី ឆ្លើយចា៎មកស្រី ខ្មាស់អ្វី អៀនអ្វី ព្រលឹង

៤ ឆ្លើយចា៎. មកអូន ឆ្លើយចា៎. មកអូន ម្តេចក៍ស្ងាត់សូន្យមិនឮសំដី ឬមួយព្រលឹងមិនព្រមប្រណី អាណិតបងទេឬអ្វី ? បានជាចរណៃនៅស្ងៀម

៥ អូនអ្ហើយអូនបងស្រលាញ់ៗពេញចិត្ត ជីវិតប្តូរនឹងស្រី បងសូមតែអូនប្រណី

ឆ្លើយចា៎មកស្រីខ្វះអ្វីអៀនអ្វីព្រលឹង

៦ ឆ្លើយចា៎. មកអូន ឆ្លើយចា៎. មកអូន ម្តេចក៍ស្ងាត់សូន្យមិនឮសំដី ឬមួយព្រលឹងមិនព្រមប្រណី អាណិតបងទេឬអ្វី បានជាចរណៃនៅស្ងៀម