Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

ថ្មគោលស្រមោលស្នេហ៏

សេរីសុទ្ធា​ &ស៊ីសាមុត - បូលេរ៉ូ

  • 00:00  /  00:00
  • singer

() រសៀលគងភ្នំទ្រនំចិន្តា ក្រោមដើមពុទ្រានាភូមិថ្មគោល គោកឃ្មុំទោចយំខ្នងភ្នំក្អែកបូល ស្រណោះស្ពានយោលស្រមោលដួងចិត្ត។ 

 

() យើងអង្គុយលេងស្តាប់ភ្លេងវាយោ ក្រោមស្ពានទឹកហូរជំនោរជីវិត ភូមិជណ្តើរស្វាចំណារដួងចិត្ត ត្រពាំងអម្រឹតផ្តេកផ្តិតឱរា។

 

() ថ្ងៃនេះយើងស្គាល់ឋានសួគ៌ពិតហើយ ម្ចាស់ស្នេហ៍បងអើយ! កុំប្រែចិន្តា។ 

 

() សូមឱ្យព្រះអង្គ វត្តជណ្តើរស្វា ជួយចាំកត់ត្រាស្នេហានេះផង។ 

 

() បើបងក្បត់អូន ឱ្យសូន្យដូចខ្យល់ () បើអូនមានកលឱ្យខ្វល់ដូចផ្សែង។

 

() ពីថ្ងៃនេះទៅ ពៅកុំចំបែង បស៖ ផ្លូវស្នេហ៍យើងវែងលុះលង់មរណា៕