Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month
ស៊ិន ស៊ីសាមុត - បូលេរ៉ូ
I- ឱ! កំពង់ឆ្នាំងជាស្រុកកំណើត ចម្ប៉ាល្អឆើតស្រស់ស្រអែមខ្ចី ខ្ញុំឃើញតាំងពីមិនទាន់ពេញវ័យ ដល់អូនដឹងក្តីរូបល្អដាច់គេ។
II- ខ្ញុំដើរច្រើនស្រុកទោះជិតទោះឆ្ងាយ ចម្ប៉ារៀងអាយមិនស្មើអូនទេ រំដួលជើងភ្នំតាមមាត់ទន្លេ មិនអាចលើសទ្វេល្អលើសស្រីបាន។
R- ឱ! លោកយាយទេពនៅអែបផ្សារក្រោម ចែចូវលួងលោមរូបស្រីឱ្យបាន មានតែ យាយទេពជាផ្លូវជាស្ពាន កាលណាខ្ញុំបាន ខ្ញុំថ្វាយភ្លេងការ។
III- ចម្ប៉ាផ្សារលើសូមផ្ញើដួងចិត្ត ផ្ញើទាំងជីវិតលុះអស់សង្ខារ ស្រអែមមាសបងកែវកុំដោះសា រួបរួមស្នេហាជាតិនេះតែមួយ៕