Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month
សេរីសុទ្ធា &ស៊ីសាមុត - បូលេរ៉ូ
(ស) ជាតិប្រុសកំហូច ខិលខូចអ្វីម្ល៉េះ ខ្លួនជាអ្នកចេះ ចេះធ្វើយ៉ាងហ្នឹង
ថើបកន្សែងស្រី កណ្ដាលវាលល្វឹង អត់ឃ្លានម្លឹងៗ ប្រឹងរស់ធ្វើអ្វី
(ប) អត់ទោសម្ដងទៅ ពៅព្រលឹងអើយ ខ្លួនខ្ញុំខុសហើយ សូមត្រាប្រណី
ខ្ញុំពិតជាឆ្កួត ហ៊ានលួចស្នេហ៍ស្រី ភ្លេចមើលនិស្ស័យ ខុសឆ្ងាយកន្លង
(ស) ចំណែក ចំណែករូបស្រី ជាតិជាស្រ្តី មិនដែលដៀលស្ដី
ថាស្អប់ប្រុសបង ទោះជេរឬខឹងក៏គ្មានបំណង វណ្ណៈធំផង ក៏គ្មានប្រាថ្នា
(ប) សែនសប្បាយចិត្ត បើពិតដូច្នោះ សូមស្រីសណ្ដោស បង្ហាញរូបបា
ឱ្យបងបានយល់ ទឹកចិត្តស្នេហា សូមកែវកន្និដ្ឋា កុំដាច់អាល័យ
(ស) ទឹកហូររឹមៗ រំពឹងដងព្រែក រូបអូនអល់ឯក រំពឹងលើម្ដាយ
(ប) ឱ្យតែអូនព្រមបងនឹងខ្វល់ខ្វាយ ចូលដល់អ្នកម្ដាយ យកអនជាគូ
(ស) ដឹងទេ ដឹងទេស្នេហា រូបអូននេះណា កូនអ្នកចម្ការ ជាតិខ្មែរថ្លៃថ្នូរ
(ប) សូមអូនកុំព្រួយ អនមួយបងប្ដូរ ច្បាប់មានហែរហូរ បងប្ដូរផ្គាប់ស្រី