Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

ផ្ការីកក្នុងចិត្ត

ស៊ិន ស៊ីសាមុត - បូលេរ៉ូ

  • 00:00  /  00:00
  • singer

I - កាលរឿងរំដួលជ្រួលតាមគេថា ដល់រឿងបុប្ផា បានឃើញផ្ទាល់ភ្នែក ផ្ការីកក្នុងចិត្ត ផ្កាឥតមានមែក មានក្លិនចម្លែក តើផ្កាឥតមែកដើមដុះឯណា?

 

II - តាមពិតបុប្ផាជាឈ្មោះស្រស់ស្រី ធ្វើឱ្យកវីញាប់ញ័រចិន្តា.. កវីអភ័ព្វជាប់ចិត្តប្រាថ្នា ហ៊ានយកសង្ខារ ផ្តាច់ឱ្យមរណាប្ដូរស្នេហ៍នឹងស្រី....

 

R - បងសូមលន់តួ សួរអូនបុប្ផា សូមពៅមេត្តាសន្តោសប្រណី    សូមអូនអាណិតដល់ចិត្តកវី ទោះរូបបងក្ស័យ ក៏នៅតែស្ម័គ្រ....

 

III - ក្នុងនាមចិត្តប្រុសដែលស្មោះដូចបង ឱបផ្កាទាំងទងលើទ្រូង មរណៈ នៅមុខផ្នូរបងចារឈ្មោះវរលក្ខណ៍ថារូបបងស្ម័គ្រ ចង់នៅរួមរក្សនឹងអូនបុប្ផា