Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

សិលាចាំប្តី

ទូច ស៊ុននិច - បូលេរ៉ូ

  • 00:00  /  00:00
  • singer

I- រលឹមតក់ៗ ទឹកដក់រងម្លូ អូនចាំបង យូរទទូរស្លឹកចេក ចាំបងយូរៗ ឥន្ទធនូបាំងមេឃ ទទូរស្លឹកចេក ចាំបងហាលភ្លៀង។

 

II- គេចាប់រូបបង ចងទៅទាំងថ្ងៃ អូនអាណិតប្ដី រលេសសារពាង្គ ងងឹតមុខដួល តោងដើមល្ងាង ខំស្រែកទាំងភ្លៀង វិលវិញណាថ្លៃ។

 

R- រលឹមតក់ៗ ទឹកដក់ផ្កាល្ងាង ចាំបងហាលភ្លៀង ល្ងាងលាស់ខ្ចី ចាំពីពេលភ្លៀង រហូតបើកថ្ងៃ ពុំឃើញរូបប្ដី វិលវៃសោះណា។ 

 

III- អូនឈរចាំបង ស្ទើរក្លាយជាថ្ម ហាលថ្ងៃភ្លៀងផ្គរ ទាំងអត់អាហារ ចាំបងរហូត កណ្តាលព្រឹក្សា ស៊ូក្ស័យឈ្មោះថា សិលាចាំប្ដី៕