Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month
ស៊ិន ស៊ីសាមុត - បូលេរ៉ូ
I- ពេលបងឃើញអូន នាងចុះងូតទឹក ស្មារតីរៀមភ្លឹក ព្រោះចាញ់សម្រស់ អូនអើយអូនល្អ លើសគេទាំងអស់ បងចង់ស្គាល់ឈ្មោះ តើពិរោះយ៉ាងណា។
II- រាងរាវស្ទាវតូច ដូចកិន្នរី ឆោមឆើតពិសី គន់គាប់នេត្រា ដំណើរល្វតល្វន់ ដូចលក្ខិណា រៀមស្លុតចិន្ដា ឃើញផ្កាល្អឯក។
R- ឱ!កំពង់ចាម កំពង់ចិត្តអើយ រៀមសូមគៀកកើយ កែវកុំប្រកែក បើអូនប្រកាន់ ទូ្រងបងនឹងបែក កែវកុំប្រកែក ទទួលបងទៅ។
III- បងសូមផ្ញើប្រាណ នឹងស្ងួនពិសី បងសូមបមបី ស្រស់ស្រីពាលពៅ ព្រលប់អូនគេង ស្តាប់ភ្លេងកើយភ្លៅ បងបំពេពៅ លុះសូន្យសង្ខារ៕