Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month
រស់ សេរីសុទ្ធា - បូលេរ៉ូ
១ សន្សើមជើងភ្នំ ទោចយំសុំក្ដីអាណិត សត្រាចៅចិត្រ កាំបិតអាចចិតដងឯង
ល្ខោនស្នេហ៍លោកា ដូចខ្លាឃ្មុំដាច់សង្វែង រស់សែនចំបែង កំសត់កំប្លែងមិនទៀង
២ ជំនោរប៉ៃលិន សុបិនលើខ្នងភ្នំយ៉ាត មន្តស្នេហ៍អធ្រាត ធម្មជាតិក្រោមតំណក់ភ្លៀង ទំនួញជាតិមុន នាយទុនព្រៃត្បូងកណ្ដៀង ប្រហាររូបនាង
ឱ្យឃ្លាត ឃ្លាតចាកប្រុសស្នេហ៍
(ពោល) ឆវ័នបងអើយ! នៅចាំទេបង ស្នេហ៍គ្រាដំបូង ក្រោមម្លប់ដួងខែ
៣ អូននឹកស្រណោះ ដល់ភក្ត្រប្រុសស្នេហ៍ អូនធ្លាប់បំពេរ មិនដែលឱ្យឃ្លាត ជំនោររសាត់ ផាត់លើផ្នូរស្នេហ៍អ្នកក្រ រស់ទាំងត្រដរ ក្លាយជាទាសករធម្មជាតិ តែអូននៅស្មោះ ទោះបីផ្ទៃលោកចង្អៀត ទោះកើតរយជាតិ ប្រាថ្នាជួបបងជានិច្ច
ច្រៀងសារឡើងវិញ