Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month

បុប្ផាតែមួយ

ស៊ិន ស៊ីសាមុត - បូលេរ៉ូ

  • 00:00  /  00:00
  • singer

១- បុប្ផាតែមួយព្រួយខ្លាចមិនបាន បុប្ផាលាក់ប្រាណមិនបានយល់

ជាច្រើនខែឆ្នាំរងកម្មអំពល់ ខ្លាចមិនបានយល់មិនបានស្គាល់ប្រាណ។

២- រសៀលផ្កាអើយ! ផ្កាអូនចោលខ្លិន អោយបងសុបិន្តខ្លិនកែវកល្យាណ

បងត្រេកអរក្រៃ ហួសនិស្ស័យស្មាន  ចង់ឈោងដៃកាន់ ខ្លាចផ្កាស្រពោន។

បន្ទរ- ផ្កាអើយ! ផ្កាខ្ញុំក្រពុំជាប់ទង  ជាតិនេះរៀមផ្សងអោយបានជួបអូន

ទោះជាផ្កាធ្លាក់បាក់មែកស្រពោន អូនអើយ! បងចាំថែទាំរាល់ថ្ងៃ។

៣- ផ្កាប្រចាំចិត្តអម្រិតស្នេហា បងសូមសច្ចាថាស្នេហ៍លុះក្ស័យ

បងពិតជាស្មោះជាងនាងកង្រី បងច្បាស់ជាក្ស័យបើមិនបានថ្លៃអើយ!