Get 40% OFF with the Pretty Big Deal Sale. Speak Khmer FAST for as low as $6/month
ស៊ិន ស៊ីសាមុត - បូលេរ៉ូ
I. មហាសង្ក្រានច្រានឆ្នាំមួយទៅ ទ្រូងសែនហ្មងសៅ នឹកព្រួយក្រែងពៅឆាប់ ភ្លេចរឿងដើម រឿងបាត់ដំបង ចងទងដង្ហើម កាលជួបស្រីឆ្នើម រដូវសន្សើមផ្កា រីកស្គុះស្គាយ។
II. អូនដើររើសគ្រុំក្នុងស្ទឹងសង្កែ ភក្រ្តដូចដួងខែ ថ្ពាល់ខួចមាសស្នេហ៍ នេត្រាពណ្ណរាយ ហត្ថាខ្ចីល្ហក់ សក់ខ្មៅរំសាយ បងគន់មិនណាយ ក្លិនខ្លួនឆោមឆាយ រាយសំណាញ់ស្នេហ៍។
R. វិចិត្រករអើយ កុំបាច់គូរអី នៅក្នុងលោកីយ៍ ស្រីល្អគ្មានទេ មានតែរំដួលដង ស្ទឹងសង្កែ ដែលខ្ញុំលួចស្នេហ៍ ទោះរយខួបខែក៏ នៅចាំចង។
III. ឥឡូវរដូវផ្ការីកវិលវិញ ទ្រូងសែនទោរម្និញ ព្យុះកម្មបក់ដេញ បាត់ផ្កាមួយទង ត្រីក្រឹមអូនស្លាប់ នៅក្នុងដបបង លិខិតនួនល្អង បងទុកទ្រាប់ខ្នងដេកស្លាប់ក្នុងផ្នូរ៕